ភ្នំពេញៈ យុវជនម្នាក់យកកាំបិតអារកខ្លួនឯងនៅក្នុងបន្ទប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ។
យុវជនដែលអារកខ្លួនឯងនេះត្រូវបានគេស្គាល់ឈ្មោះ ស៊ីញ ជ្រេក អាយុ២៥ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះបន្ទប់ជួលលេខ០១ ក្រុម១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ម្ចាស់បន្ទប់ឈ្មោះ សុក ស៊ីណា អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រមានស្រុកកំណើតនៅភូមិបូតគង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រីឯជនរងគ្រោះក៏មានស្រុកកំណើតដូចគ្នាដែរ។
ជនរងគ្រោះត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីពេទ្យ។ គេមិនទាន់ដឹងថា យុវជនអារកខ្លួនឯងនេះ បណ្ដាលឲ្យពីមូលហេតុអ្វីនោះទេ៕
មតិយោបល់