ព័ត៌មានសុខភាព

អ្វីទៅជាជំងឺកូនពង?

ភ្នំពេញៈ មនុស្សជាច្រើនណាស់ដែលមិនទាន់ស្គាល់ជំងឺ កូនពង ដែលភាសាបច្ចេកទេសគេហៅថា Grossesse Molaire ។ ជំងឺមួយប្រភេទនេះ គឺកម្រនឹងកើតមានខ្លាំងណាស់ ប៉ុន្តែវាអាចបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ស្ត្រីប្រសិនបើមិនបានព្យាបាលឲ្យទាន់ពេល។

យោងតាមផេកហ្វេសប៊ុក មន្ទីរពេទ្យ កាល់ម៉ែត បានបង្ហាញថា ជំងឺពងកូន គឺជាការវិវត្តខុសប្រក្រតីនៃគភ៌របស់ស្ត្រី ទៅជាពងទឹកថ្លា​មាន​រាងដូច​ជា​កញ្ជុំ​ផ្លែទំពាំងបាយជូ។

រោគសញ្ញានៃជំងឺពងកូន

  • ធ្លាក់ឈាមឯកឯង មានសភាពធ្ងន់ធ្ងរ
  • ក្អួតចង្អោរ
  • ហើមលើខ្លួនប្រាណ
  • ចុះស្គម, ទឹកមុខស្លេកស្លាំង, ស្បែកលឿង, ហត់, បេះដូងដើរញាប់, គេងមិនលក់
  • មានជំងឺទឹកនោមប្រៃ
  • លើសឈាម
  • ទំហំស្បូនឡើងធំប៉ោង ឬទន់ខុសប្រក្រតី

ការធ្វើរោគវិនិច្ឆ័យ ត្រូវពឹងផ្អែកទៅលើ

  • ការពិនិត្យឈាម
  • អេកូសាស្រ្ត
  • ថតឆ្លុះស្បូន
  • ថតសួតដោយកាំរស្មីអ៊ិច

យើងអាចសន្និដ្ឋានជំងឺនេះតាមរយៈ

  • រូបភាពអេកូសាស្រ្ត ប្រសិនបើគ្មានវត្តមានថង់កូន និងអំប្រ៊ីយ៉ុងនៅក្នុងស្បូន
    ផ្ទុយទៅវិញថង់ស្បូនទាំងមូលបំពេញទៅដោយរូបភាពព្រិលកក ឬកញ្ចុំទំពាំងបាយជូរ។
  • ការពិនិត្យឈាម
  • ការកើនឡើងលើសលប់នៃ (βHCG) អ័រម៉ូន Chorionique gonadotropes
  • អត្រាទាបខុសប្រក្រតីនៃអ័រម៉ូន Lactogene placentain (HPL)

កត្តាដែលបង្កឲ្យកើតជំងឺ
មូលហេតុដែលនាំឲ្យកើតមានជំងឺនេះ អាចបណ្តោលមកពីកត្តាមួយចំនួនដូចជា៖

  • តំណរពូជ
  • ចំណីអាហារ ប្រូតេអ៊ីន រុក្ខជាតិ
  • ឆ្លងរោគ
  • ប្រព័ន្ធភាពស៊ាំ

ការវិវត្តន៍របស់ជំងឺ
ជំងឺនេះអាចបង្កឲ្យមានបញ្ហាប្រឈមដូចជា៖

  • អាចវិវត្តន៍ទៅរកការរលូតដោយឯកឯងនៅចុងត្រីមាសទីមួយ ដែលមានលក្ខណៈយឺតៗ ឬ ធ្លាក់ឈាមដុំៗ
  • ក្នុងករណីធ្ងន់ធ្ងរអាចវិវត្តន៍ទៅរកមហារីក

វិធីព្យាបាល
យើងអាចធ្វើការព្យាបាលទៅតាមករណីរបស់ជំងឺ៖

  • បើករណីធម្មតា ត្រូវប្រើវិធីកោសសម្អាតស្បូន
  • ក្នុងករណីធ្លាយស្បូន ឬធ្លាក់ឈាមធ្ងន់ធ្ងរ ត្រូវធ្វើការវះកាត់ស្បូនចេញ
  • តាមដានការវិវត្តន៍ដោយពិនិត្យឈាមរក βHCG រាល់សប្តាហ៍ក្នុងរយៈពេល ១ខែ និងរៀងរាល់ខែរយៈពេល ១ឆ្នាំ។

ការវិវត្តន៍ក្រោយការព្យាបាល

  • ការវះកាត់នេះ ភាគច្រើនវិវត្តន៍ទៅរកភាពជាសះស្បើយ (βHCG អវិជ្ជមាន) និងអនុញ្ញាតឲ្យមានគភ៌ជាថ្មីក្រោយជារយៈពេលមួយឆ្នាំ។
  • អត្រាលាប់ឡើងវិញមានតិចបំផុត ត្រឹមតែ ២% ប៉ុណ្ណោះ។
  • ករណីកម្រ ការវិវត្តន៍មិនអំណោយផលក្រោយការព្យាបាល ដោយមានសញ្ញាដូចជា៖
  • បន្តធ្លាក់ឈាម
  • ស្បូននៅតែមានទំហំធំ, ទន់
  • βHCG ធំជាង 50mUI/ml ឬបន្តកើតឡើងវិញសារជាថ្មី

ការកើតមានករណីទាំងនេះអាចបណ្តោលមកពី៖

  • កូនពងធម្មតាសល់ក្នុងស្បូន (5%)
  • កូនពងមិនធម្មតា តែវាជាករណីកម្រ
  • កូនពងដែលវិវត្តន៍ជាមហារីក
  • ក្នុងករណីសល់កូនពងក្នុងស្បូន ត្រូវធ្វើការសម្អាតស្បូនជាថ្មី ដោយបន្តការព្យាបាលតាមបែបគីមី ហើយបន្តការតាមដាន βHCG ។
  • ក្នុងករណីមហារីក ត្រូវព្យាបាលដោយគីមីសាស្រ្ត (ប្រសិនអ្នកជំងឺមានវ័យចាស់ជាង ៤០ឆ្នាំ ឬមានផលវិបាកធ្លាក់ឈាមធ្ងន់ធ្ងរ
    ការព្យាបាលត្រូវរួមផ្សំដោយការវះកាត់) ។

* បើមានចម្ងល់ផ្សេងៗបន្ថែម សូមធ្វើការពិគ្រោះយោបល់ជាមួយអ្នកឯកទេសរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានពត៌មានលម្អិតទាក់ទងស្ថានភាពជំងឺ៕

Grossesse Molaire

មតិយោបល់