ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ចូលងូតទឹកក្នុងបន្ទប់ដោតព្រីភ្លើងបណ្តាលឲ្យឆក់ស្លាប់តែម្តង

កំពង់ធំៈ នៅថ្ងៃទី០៩ខែមីនា ឆ្នាំ ២០២១ កាលពីវេលាម៉ោង៦និង២០នាទី ស្ថិតនៅចំណុចភូមិសាន់គ(ខ) ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់ម្នាក់។

ជនរងគ្រោះឈ្មោះ ឆៃវ៉ន ចាន់តុងហាក់ ភេទប្រុស អាយុ០៦ឆ្នាំ។

មូលហេតុ:ចូលងូតទឹកក្នុងបន្ទប់ទឹកដោតព្រីភ្លើងបណ្តាលឲ្យឆក់ស្លាប់តែម្តង។

ក្រោយកើយហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងពិនិត្យកោសល្យវិច្ច័យរួចទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់