ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗបន្ទាប់ពីលួចម៉ូតូនៅខណ្ឌមានជ័យ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូតូ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី នៅចំណុចមុខឃ្លាំងស័ង្កសី ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សយ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

ចំណែកជនរងគ្រោះឈ្មោះ យិន ហួង ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៦c ផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់ស័ង្កសី ។

សម្ភារ:ជនរងគ្រោះឈ្មោះ យិន ហួង ដែលបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាក ប៊ីតពណ៌ ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ1HS-6970 និងប័ណ្ណសម្គាល់យានយន្ត (ម៉ូតូរបស់ជនរងគ្រោះ) ចំនួន០១សន្លឹក ។

វត្ថុតាងចាប់យក ៖ -ម៉ូតូ ០១ គ្រឿងម៉ាក ស្កូបពី ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពត 1P-9320 លេខម៉ាស៊ីន+តួ=៥០០០២២៣ (ជាមធ្យោបាយរបស់ជនសង្ស័យ) ។

កាលពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១២និង០០នាទី ជនរងគ្រោះឈ្មោះ យិន ហួង ភេទ ស្រី អាយុ ៣៩ ឆ្នាំ បានជិះម៉ូតូ ០១ គ្រឿងម៉ាក ប៊ីត ពណ៌ ក្រហមលាយស ពាក់ស្លាកលេខដូចខាងលើ (មានទុកប័ណ្ណសម្គាល់យាន្តយន្តនៅក្រោមកែបម៉ូតូ) យកមកចតទុកនៅមុខឃ្លាំងស្តុកស័ង្កសី ផ្លូវ បេតុង ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ដោយទុកកូនសោរម៉ូតូនៅក្នុងកន្ត្រកម៉ូតូខាងមុខ រួចចូលទៅហូបបាយក្នុងបន្ទប់ទៅក្នុងពេលនោះជនសង្ស័យ ០២ នាក់ឈ្មោះ សយ សំណាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ និងឈ្មោះ ហេង ភេទ ប្រុស អាយុ ២៦ ឆ្នាំជិះម៉ូតូ ០១ គ្រឿងម៉ាក ស្កូបពី ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពត ១P-៩៣២០ (ដោយជនសង្ស័យឈ្មោះ សយ សំណាង ជាអ្នកចាំម៉ូតូឈរមើលផ្លូវ) ចំណែកជនសង្ស័យឈ្មោះ ហេង បានចូលទៅធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ទន្ទឹមនោះជនរងគ្រោះបានស្រែកឆោឡោឡើងកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សយ សំណាង និងបានចាប់យកវត្ថុតាង ៖ -ម៉ូតូ ០១ គ្រឿងម៉ាក ស្កូបពី ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពត ១P-៩៣២០(ជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព) យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង ឈ្មោះ យិន សំណាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

 

មតិយោបល់