កណ្តាលៈ នៅវេលាម៉ោង ៦ និង៣៥នាទីល្ងាចថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ មានករណីប៉ុនប៉ងលួច តែមិនបានសម្រេច នៅចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ឈ្មោះ យិត ប៊ុនថងភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសន្តិសុខ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
ដំណើររឿងហេតុ៖ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បានលើកទ្វាររមូរ នៃការិយល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ឡើងទៅលើ តែលើកមិនរួច ពេលនោះមានបុគ្គលិក ឈ្មោះសុខ អូន បានស្រែកហៅឈ្មោះ មុំ សឺងពីរបីម៉ាត់ ពេលឮដូច្នេះ ជនសង្ស័យភ័យស្លន់ស្លោ បានរត់ទៅក្រោយ បម្រុងផ្លោះរបងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ពីខាងក្រោយ តែត្រូវបុគ្គលិកតាមឃាត់ជាប់។
ក្រោយពីបានទទួលព័ត៌មានភ្លាមនោះ កម្លាំងប៉ុស្តិ៍ព្រែកអំបិល បានចុះទៅកន្លែងកើតហេតុធ្វើការនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕
មតិយោបល់