កំពង់ចាមៈ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទី មានករណីអគ្គិភ័យ ១កើតឡើង(ឆេះផ្ទះ) ស្ថិតនៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ម្ចាស់ផ្ទះឈ្មោះ សឿន ណាង ភេទប្រុស អាយុ ៥១ឆ្នាំ និង ប្រពន្ធ ឈ្មោះ គាន ចាន់ណា ភេទស្រី អាយុ ៤៩ឆ្នាំ។
+អគ្គិភ័យនេះបណ្ដាលឲ្យបាត់បង់ និងខូចខាតដូចជា៖
-ផ្ទះ០១ខ្នង ផ្ទះធ្វើពីឈើប្រក់ក្បឿងជញ្ជាំងក្តារ ទំហំ ០៦ម×១០ម សង់ខ្ពស់ពីដី ។
-ប្រាក់រៀលចំនួន ២លានជាង ។
-ស្រូវ ចំនួន ២,៥០០ គ.ក ។
-ម៉ាស៊ីនស្រូវ ចំនួន០១គ្រឿង
-ទូរឈើចំនួន០១, ទូរកញ្ចក់ ០២ ,ខោអាវ និង សម្ភារៈមួយចំនួន ។
អគ្គិភ័យនេះមិនបណ្ដាលអោយឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ ក្បែរនោះទេ និងមិនមានគ្រោះថ្នាក់មនុស្សឡើយ។
មូលហេតុ៖ បណ្ដាមកពីឆ្លងចរន្តអគ្គិសនី។
ក្រោយពីទទួលព័ត៌មានពីករណីអគ្គិភ័យ ភ្លាមនោះលោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម បានដឹកនាំកងកម្លាំងទាំង៣ ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោក ឯក ប៉ាន់ដន អធិការកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសឹករងស្រុកកំពង់សៀម។
ចុះធ្វើការអន្តរាគមន៍ផ្ទាល់ និងបានពន្លត់អគ្គិភ័យ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានពន្លត់អគ្គិភ័យរបស់អធិការ ដ្ឋាននគរបាលស្រុកកំពង់សៀម និងឡានពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានមានចំនួន សរុប ៤គ្រឿង និងប្រើប្រាស់ទឹកអស់ ៥ រថយន្ត។
-រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ១គ្រឿង ប្រើប្រាស់ទឹកអស់ ២រថយន្ត។
-រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣រថយន្ត។
ការប្រើប្រាស់ទឹកគិតជាម៉ែត្រគីប ស្មើនឹង ២៥ ម៉ែត្រគូប៕
មតិយោបល់