ព័ត៌មានជាតិ

ផ្ដើមស្នេហ៍!!នៅមណ្ឌលចត្តាឡីស័កត្រឹមរយ:ពេលតែ១៤ថ្ងៃប៉ុណ្ណោះ

តាមរយៈប្រភពព័ត៌មាន នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា បុរសម្នាក់ពិតជាអរគុណការធ្វើចត្តាឡីស័កមែនទែន ដែលជួយការពារខ្លួនមិនមានការឆ្លង និង រីករាលដាលទៅក្នុងសហគមន៍ ។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្នុងរយៈពេល ១៤ ថ្ងៃ​នៃការធ្វើចត្តាឡីស័ក បានធ្វើឱ្យបុរសខាងលើ អាចរកម្ចាស់បេះដូងរបស់ខ្លួនឃើញនៅក្នុងមណ្ឌលចត្តាឡីស័ក ។

គួរឱ្យដឹងផងដែរថា គូរស្នេហ៍ចត្តាឡីស័កខាងលើនេះ មានម្នាក់ជាអ្នកខេត្តស្វាយរៀង និង ម្នាក់ទៀតជាអ្នកខេត្តព្រៃវែង បានមកជួបគ្នាផ្ដើមស្នេហ៍ក្នុងមណ្ឌលចត្តាឡីស័ក នាខេត្តបន្ទាយមានជ័យ ។

ក្រោយផ្ដើមស្នេហ៍ គូរសង្សារមួយគូរនេះ មានគម្រោងរៀបការហើយ ថែមទាំងចង់អញ្ជើញក្រុមការងារឱ្យទៅចូលរួមពិធី មង្គលរបស់អ្នកទាំង ២ទៀតផង ៕

មតិយោបល់