ព័ត៌មានជាតិ

Update៖ ម្ដាយយំស្រែកហៅកូនប្រុសស្រីសិស្សសាលា ២នាក់ ចេញពីខេត្តដកសញ្ញាបត្រឡើងមកភ្នំពេញវិញ ជួបគ្រោះថ្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្ដាល: នៅថ្ងៃពុធ ១២រោចខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទីព្រឹក នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២២-២៣ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានម៉ូតូមួយគ្រឿងម៉ាក់ HONDA Zoomer.X ពណ៌លឿងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1GO-3516
បើកបរដោយឈ្មោះ យ៉ាវ រដ្ឋា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ(ខ្មែរ) មានទីលំនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ស្លាប់)
អ្នករួមដំណើរ ឈ្មោះ ផាត ស្រីយ៉ា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ស្លាប់)ដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ពេលបើកមកដល់ចំណុចកើតហេតុ បានបុកចែងក្រោយ រថយន្តម៉ាក HINO ពណ៌ខៀវ ប្រភេទក្បាលសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 3C-8853 សណ្តោងសឺមីរ៉ឺម៉ក ស្លាកលេខ ភ្នំពេញ 4A-1593
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ដែលបើកមានទិសដៅផ្ទុយគ្នា ហើយកំពុងតែបត់ឆ្វេងឆ្លងកាត់ថ្នល់ បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតទាំង០២នាក់នៅកន្លែងកើតហេតុ។

-សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
-ម៉ូតូខូចខាត ០១ គ្រឿងនិងរថយន្ត០១គ្រឿង ត្រូវបានកម្លាំងជំនាញ ចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។

សន្និដ្ឋានបឋម៖
-អ្នកបើកបររថយន្តធ្វេសប្រហែសមិនប្រុងប្រយ័ត្នមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ថ្នល់។
-អ្នកបើកបរម៉ូតូ ធ្វេសប្រហែស បើកលឿន មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

មតិយោបល់