ព័ត៌មានជាតិ

បាន គី​មួន ចង់​ឲ្យ​បញ្ចប់​អំពើ​ហិង្សា​នៅអេ​ហ្ស៊ី​ប​

អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គី​មួន បាន​អំពាវនាវ​កាលពី​ថ្ងៃ​សុក្រ កន្លងទៅ​នេះ​ឲ្យ​កងកម្លាំង​អេ​ហ្ស៊ី​ប ត្រូវ​ធ្វើ​ការការពា​របា​តុ​ករ កុំឲ្យ​មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នៅក្នុង​ប្រទេស​បន្ទាប់​ពី​កើត​មាន​វិបត្តិ​ថ្មីៗ​ជាច្រើន​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន សិន​ហួ ចុះផ្សាយ​នៅ​ថ្ងៃទី​០៦​ខែកក្កដា កន្លងទៅនេះ​ថា ដោយ​ផ្អែក​តាម​ការលើកឡើង របស់​អ្នកនាំពាក្យ របស់លោក បាន គីមូន ក្នុង​សេចក្តី​ថ្លែង​មួយ​ថា លោក​អគ្គលេខាធិការ​មាន ការជឿជាក់​យ៉ាង​ខ្លាំងក្លា​ថា នេះ​ជា​កាលៈទេសៈ​ដ៏ មាន​សារៈសំខាន់ ដើម្បី​ឲ្យ​ប្រជាជន អេ​ហ្ស៊ី​បទាំង​អស់ ធ្វើការ​ជាមួយគ្នា សម្រាប់​កំណត់ ទិសដៅ​មួយ ដែល​ពោរពេញ​ដោយ សន្តិភាព និង​ការ​ត្រឡប់​មកវិញ​នូវ ការគ្រប់គ្រង​ដោយ​ស៊ីវិល ការ​ធ្វើ​តាម​ច្បាប់ រដ្ឋធម្មនុញ្ញ និង​ត្រូវមាន​រដ្ឋាភិបាល មួយ​ដែល​មាន​លទ្ធិ ប្រជាធិបតេយ្យ​។​

​លោក​បាន​បន្តទៀតថា មេដឹកនាំ​នយោបាយ អេ​ហ្ស៊ី​បទាំង​អស់ ត្រូវមាន​ការទទួលខុសត្រូវ ដើម្បី​បង្ហាញ​ពី​ការ ប្តេជ្ញា​របស់​ពួកគេ ក្នុង​ការនាំមក​នូវ​សន្តិភាព និង​ការចរចា​តាម បែប​លទ្ធិប្រជាធិបតេយ្យ ដែល​ក្នុងនោះ​រួមមាន ការបោះឆ្នោត​គ្រប់​ពលរដ្ឋ អេ​ហ្ស៊ី​បទាំង​អស់​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/moon-call11_zpsb6ca1f04.jpg

មតិយោបល់