ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកលក់លៀសហានម្នាក់ ករណីលួចយកម៉ូតូជាងអ៊ីនធឺណេត

ភ្នំពេញ:​ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទីយប់ រំលងអធ្រាត្រ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ នៅចំណុចមុខសាលាខេមរ:ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះឈ្មោះ កុយ សេងហុង ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងអ៊ីនធឺណេត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ ធុង ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់លៀសហាល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ផ្លាកលេខកំពង់ចាម 1Q-5109 ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់