ព្រះវិហារៈ នៅវេលាម៉ោង០៩និង៥០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានករណីក្មេងប្រុសម្នាក់ មុជទឹកធុងបណ្តាលឲ្យឈ្លក់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។
សពក្មេងរងគ្រោះឈ្មោះ ប៉ោ សម្បតិ្ត ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះខាងលើ បានយំទារមុជទឹក ខណៈនោះម្តាយក៏បានដោះសំលៀកបំពាក់ ឲ្យកូនមុជទឹកធុង ហើយពេលនោះម្តាយក៏ជាប់រវល់លក់ដូរនៅខាងមុខ មួយសន្ទុះក៏បានងាកមកក្រោយខ្នង ស្រាប់តែឃើញកូនរបស់គាត់ក្បាលដំចុះ ជើងឡើងលើ ចូលក្នុងទឹកធុង បណ្តាលឲ្យឈ្លក់ទឹកស្លាប់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យសាកសពកុមរារងគ្រោះ រួចបានសន្និដ្ឋានថា ស្លាប់ដោយសារឈ្លក់ទឹកធុងពិតប្រាកដមែន ។ រួចក៏បានប្រគល់សពកុមារារងគ្រោះ ឲ្យទៅឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់