ព័ត៌មានជាតិ

ទុកកូនឲ្យលើគោក​រួចចុះទៅកាច់ឈូក មួយសន្ទុះត្រឡប់មកវិញស្រាប់តែលង់ទឹកស្លាប់បាត់

កណ្តាល: កាលពីវេលាម៉ោង១ និង១៩នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានករណីក្មេងប្រុសម្នាក់លង់ទឹក(ស្លាប់)
នៅចំណុចបឹងប្រាក់តូច ស្ថិតនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ សយ សំណាង ភេទប្រុស អាយុ៨ឆ្នាំ។
មានឪពុកឈ្មោះ សយ ជា អាយុ 35ឆ្នាំ និងម្តាយឈ្មោះ ហុយ សុខេន អាយុ 32ឆ្នាំ
មានទីលំភូមិពោធិមៀវ ឃំុគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅថ្ងៃខែវេលាម៉ោង ប្រហែល១២និង០០នាទី ឈ្មោះសយ ជា បានជិះម៉ូតូឌុបកូនប្រុសទៅការឈូកនៅចំណុចបឹងប្រាក់តូចស្ថិតក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។ ពេលទៅដល់បឹងក៏ឡើងជិះទូកទាំងពីរនាក់ដើម្បីកាច់ឈូក។ លុះដល់វេលាម៉ោង១និង០០នាទី ក៏ត្រឡប់មកគោកវិញ ហើយឲ្យកូនឈរលើគោក ម្នាក់ឯង ឪពុកក៏ចុះទៅកាច់ឈូក ចម្ងាយប្រហែល50ម៉ែត្រពីកន្លែងកូនឈរ ពេលកាច់ផ្លែឈូកបានហើយក៏ត្រឡប់មកវិញ ពេលមកដល់ទូកមិនឃើញកូន ឃើញតែខោអាវ ក៏រាវមើលក្រោមទូកស្រាប់តែឃើញកូនលង់ទឹកស្លាប់នៅក្រោមទូក ឃើញដូចនេះឪពុកបានយកកូនមកដល់ផ្ទះ
ទើបរាយការណ៍ជូនកម្លាំងប៉ុស្តិ៍ចុះពិនិត្យតែម្តង៕

 

មតិយោបល់