ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ យកឈើជ្រុងវាយគ្រូបង្រៀនជាច្រើនព្រនង់ បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០និង២៨នាទី នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិឆ្វាង ឃុំប្រធាតុ.ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃឹម.ខឿន (ហៅក្រឡិច) ភេទប្រុស អាយុ 22ឆ្នាំ ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក បានយកកំណាត់ឈើជ្រុងធ្វើសកម្មភាពដេញវាយទៅលើជនរងគ្រោះឈ្មោះ សេក.ម៉ានី.ភេទប្រុស អាយុ 30ឆ្នាំ ជាគ្រូបង្រៀន នៅភូមិ ឃុំ ជាមួយគ្នា វាយជាច្រើនព្រនង់ត្រូវចំក្បាល និងដៃខាងឆ្វេងបណ្ដាលអោយជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ។
មូលហេតុ៖ មានគំនុំនឹងគ្នា។
វត្ថុតាងចាប់យកបានមាន ៖ កំណាត់ឈើជ្រុង ០១ កំណាត់ប្រវែង120ស.ម2-ក្រម៉ាចំនួន១ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃឹម.ខឿន យកមកអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់