នៅរាត្រីទៀបភ្លឺនៅថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៤ នារាត្រីនេះ វេលាម៉ោង ២ និង ៤៥ នាទី ក្នុងក្របខណ្ឌ Premier League មាន ៣ គូ ក្នុងនោះ មានក្លិប Arsenal ប្រក្រួតជាមួយ Swansea City ក្លិប Newcastle United ជាមួយនឹង Everton និង ក្លិប Manchester United ជាមួយនឹង Manchester City ។
៣ គូខាងលើ គូដែលធ្វើឲ្យគេចាប់អារម្មណ៍បំផុត នោះគឺក្លិប បិសាចក្រហម ប៉ះជាមួយនឹង មេឃខៀវ ។ ក្លិបមេឃខៀវ ជាក្លិបស្ថិតនៅលំដាប់ទី ៣ នៃតារាង ខណៈដែលម្ចាស់ជើងឯក អង់គ្លេស ធ្លាក់ទៅកាន់តារាងទី ៧ ហើយ វានឹងកាន់តែធ្លាក់ជាងនេះទៅទៀត បើសិនជា David Moyes នារាត្រីនេះរៀប ជើងព្រួល ឬទម្រង់លេងរបស់ខ្លួន មិនបានត្រឹមត្រូវនោះ ។
ជាក់ណាស់ អ្នកវិភាគ បាល់ទាត់ជាច្រើន បានធ្វើការអះអាងថា បិសាចក្រហម អាចនឹងជួបទុក្ខលើទឹកដីរបស់ខ្លួន បើសិនជា David Moyes គិតមិនដិតដល់ បើទោះបីជា ស្តារកេរ្តិ៍ឈ្មោះខ្លួន ដោយបំបាក់ក្លិប olympiakos ៣-០ ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃ Champion League លើទឹកដីខ្លួន បន្ទាប់ពីចាញ់ហង្សក្រហម លើទឹកដីខ្លួន ៣-០ ដែរនោះ ។
ទន្ទឹមជាមួយនឹងការភ័យព្រួយរបស់ David Moyes នារាត្រីនេះ ថាឆ្លងផុតឬយ៉ាងណានោះ ? លោក Manuel Pellegrini អ្នកចាត់ការទូទៅរបស់ក្លិប មេឃខៀវបាន អះអាងថា “នារាត្រីនេះខ្លួនច្បាស់ជាឈ្នះមិនខាន ព្រោះថា ទម្រង់លេងរបស់ខ្លួន នារាត្រីនេះពិតជាខ្លាំងក្លា ខណៈគូប្រកួត បាត់កីឡាករសំខាន់ៗនោះ”។
តែទោះជាយ៉ាងណា ដំណឹងសូមព្យាករណ៍ លើទឹកចិត្ត David Moyes ទុកជាមុនថា បិសាចក្រហម អាចនឹងលុត មេឃខៀវ ក្នុងលទ្ធផល ២-១ លើទឹកដីខ្លួននារាត្រីនេះ បើងាកមើលទៅអតីតកាលដែលធ្លាប់ជួបគ្នាកន្លងមក៕
មតិយោបល់