បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង១៥នាទីព្រឹក មានក្រុមហ៊ុនធនាគារស្រូវមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនទាន់ដឹងមូលហេតុ ដែលក្រុមហ៊ុនធនាគារស្រូវមួយកន្លែងនេះ ស្ថិតនៅក្នុងចំណុចក្រុមទី០៨ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ៖ ក្រុមហ៊ុននោះមានឈ្មោះថា ក្រុមហ៊ុនធនាគារស្រូវ(កម្ពុជា) ភី អិល ស៊ី ។
ប្រភពដដែលបានបន្តថា ៖ ក្នុងពេលភ្លាមៗនោះ កម្លាំងនគរបាលក៏បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង (រថយន្តស្នងការខេត្ត ០៣គ្រឿង និងរថយន្តស្រុកថ្មគោល ០១គ្រឿង) ដោយប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ៕
មតិយោបល់