ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿង បានបន្លំលួចដឹកអ្នកដំណើរ ឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីយប់ថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី​០៩ ខែមីនា​ ឆ្នាំ២០២១ មានករណីរថយន្តក្រឡុកស៊ីម៉ងត៍ចំនួន០១គ្រឿង គោលដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ត្រង់ចំណុចស្ពានត្រពាំងរពៅត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ឃាត់មកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿង ចាត់ការតាមវិធានការច្បាប់ ៕

មតិយោបល់