ព័ត៌មានជាតិ

អាណោចអាធ័មណាស់! ស្ត្រីម្នាក់ជ្រកក្រោមដើមឈើ ពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រីម្នាក់សម្រាកពីការដាំដំឡូង ក្រោមដើមឈើ ខណ:ពេលមេឃកំពុងតែភ្លៀងខ្លាំង ត្រូវបានរន្ទះមួយមេបាញ់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ហេតុការណ៍នៃគ្រោះធម្មជាតិនេះកើតឡើងនៅត្រង់ចំណុចក្រុមទី១ ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៣និង៤៥នាទី ជនរងគ្រោះឈ្មោះ ស្រេង លឿម ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅនៅភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ក្រោយទទួលដំណឹង កម្លាំងផ្នែកជំនាញសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះទៅដល់ទីកន្លែងកើតហេតុ អាចបញ្ជាក់បានថា ជនរងគ្រោះឈ្មោះ ស្រេង លឿម ពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់