ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង០៥ និង ៣០ នាទីព្រឹក នៅត្រង់ចំណុចលើផ្លូវលំ ភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានម៉ូតូ០១ គ្រឿងម៉ាក Kawasaki D.Tracker 250 cc ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BY.7158 បើកបរដោយឈ្មោះ ណាន កុយ ភេទប្រុស អាយុ២៨ ឆ្នាំ (របួសធ្ងន់) រស់នៅភូមិស្តុកតោលថ្មី ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចខាងលើ បានបើកបុកជាមួយម៉ូតូ០១ គ្រឿងម៉ាក YAMAHA SIRIUS ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ លួន ចាន់ណា ភេទប្រុស អាយុ១៨ ឆ្នាំ (របួសធ្ងន់) ឌុបប្អូនប្រុសឈ្មោះ លួន ចាន់នី អាយុ១៦ឆ្នាំ (របួសធ្ងន់) អ្នកទាំងពីររស់នៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់មនុស្ស០៣នាក់ ប្រុស (ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ)

ចំពោះវត្ថុតាងម៉ូតូខាងលើ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់សែន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់