ព័ត៌មានជាតិ

បុរសជនជាតិវៀតណាមម្នាក់ដួលស្លាប់ដោយ សង្ស័យថាជា…

ពោធិ៍សាត់: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាមាន បុរសជនជាតិម្នាក់ដួលស្លាប់នៅចំណុចការដ្ឋានបូមខ្សាច់ដោយសង្ស័យខ្យល់គរស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ករណីនេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះយ៉ យ៉ាំងតែវ ភេទប្រុសអាយុ៤០ឆ្នាំ​ ជនជាតិវៀតណាម មានទីលំនៅភូមិព្រៃរាំង ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពុងឆ្នាំងបានមកស្នាក់នៅបណ្តោះអាសន្ននៅភូមិឃុំកើតហេតុ បានដើរដួលស្លាប់ដោយសង្ស័យថាខ្យល់គរ ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសាកសព នៅកន្លែងជនរងគ្រោះដួលស្លាប់។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋនិងមានការសម្របសម្រួលពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់សមត្ថកិច្ចជំនាញបានចុះពិនិត្យសាកសពក្រុមគ្រូពេទ្យបានសន្និដ្ឋានបានថា មូលហេតុជនរងគ្រោះស្លាប់គឺបណ្តាលមកពីដួលដាច់សរសៃរឈាមខួរក្បាលទើបបណ្តាលឲ្យជនរងគ្រោះស្លាប់បាន។ ក្រោយពេលពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចសាកសពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់