ព័ត៌មានជាតិ

រថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ១គ្រឿងក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួសធ្ងន់ស្រាល

ស្វាយរៀង: (ព័ត៌មានបឋម) នៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ១គ្រឿងក្រឡាប់ផ្ងារជើង សង្ស័យបណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួសធ្ងន់ស្រាល នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រែកផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីធ្វើការដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់