ព័ត៌មានជាតិ

ករណីដុតផ្ទះខ្លួនឯងឆេះខ្ទេច នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃព្រហស្បតិ៍១៣រោច ខែផល្គុន ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង១០នាទី ស្ថិតនៅចំណុចភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក មានករណីអគ្គិភ័យឆះផ្ទះចំនួន០១លើក
-ម្ចាស់ឈ្មោះ ទិត តង ភេទប្រុស អាយុ ២៨ឆ្នាំ។
-ប្រភេទសំណង់: ផ្ទះ០១ខ្នងធ្វើអំពីឈើ ទំហំ០៤មx០៨ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ។
+ខូចខាត:
-ឆេះជញ្ជាំងផ្ទះខាងមុខមួយចំហៀង
-ម៉ាស៊ីនត្រង់ស៊ីន័រចំនួន០១គ្រឿង
-គ្រែដេកចំនួន០២គ្រឿង
-សម្ភារមួយចំនួនទៀត។

មូលហេតុ៖ ម្ចាស់ផ្ទះមានសតិមិនប្រក្រតី(វិបល្ល)ដុតផ្ទះខ្លួនឯង។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក បានចេញអន្តរាគមន៍ចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្តស្មើ ០៥ម៉ែត្រគុបរលត់ទាំងស្រុងមិនបណ្តាលឲ្យឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាង
-កម្លាំងចេញអន្តរាគមន៍ពន្លត់សរុបចំនួន ១២នាក់ដឹកនាំដោយលោកអធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក៕

មតិយោបល់