ព័ត៌មានជាតិ

អគ្គិភ័យឆេះអគារខុនដូរមួយកន្លែង នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: នៅវេលាម៉ោង១២និង៣០ នាទីរំលងអធ្រាត្រ ថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែង ដែលកើតឡើង ស្ថិតតាមបណ្តោយផ្លូវ២៧៣ ក្រុមទី០១ ភូមិ ទួលសំពៅ សង្កាត់ ទួលសងែ្កទី០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ សួរ សារិទិ្ធ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរម្ចាស់ខនដូរ ។ ប្រភេទសំណង់: ខនដូរ ។

មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ការខូចខាត: ឆេះកុងផ្លាក់កេ០៣ ជាន់ទី ៧,៨,៩ សើ្ម ២០% ។ ស្លាប់មនុស្ស : គ្មាន ។ របួសមនុស្ស : គា្មន ។

រថយន្តការិយាល័យ អគ្គិភ័យរាជធានីភ្នំពេញ : ចំនួន១០ ប្រើប្រាស់ទឹកអស់ចំនួន០១ ឡានស្មើនឹង០៤ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មាន: រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ រថយន្ត មិនបានប្រើប្រាស់ ។ ពន្លត់ចប់: នៅម៉ោង០១និង០០នាទីរំលងអធ្រាត្រ នាថៃ្ងខែឆាំ្នដដែល ៕

មតិយោបល់