មណ្ឌលគិរីៈគ្រោះថ្នាក់ចរាចរដ៍គួឲរន្ធត់មួយ បង្កឡើងដោយរថយន្តដឹកអ្នកដំណើរ បោះពួយយ៉ាងលឿន ដល់ចំណុចផ្លូវកោង ជាន់ហ្វាំងមិនទាន់ ក៏បុកម៉ូតូ ពីមុខដែលជិះបញ្ច្រាស់ទិសគ្នា ខ្ទាតប្រមាណជាង ១០ម៉ែត្រ ទាំងម៉ូតូទាំងមនុស្ស បណ្តាលអោយក្មេងស្រីអាយុ១៥ឆ្នាំម្នាក់រង់របួសធ្ងន់ ហេតុការនេះកើតឡើង នៅបណ្តោយផ្លូវជាតិលេខ ៧៦ត្រង់បង្គោលព្រំប្រទល់ខេត្តមណ្ឌលគិរី ក្រចេះ កាលពីរសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៤ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទមស្រុកកែវសីម៉ា។
តាមសាក្សី ឃើញហេតុការណ៍បានឲ្យដឹងដែរថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើ បើកបោះពួយយ៉ាងលឿនដូចហោះ ពេលដល់ផ្លូវកោងនេះក៍ជៀសរថយន្តមួយគ្រឿងផ្សេងទៀតដែលចតតាមផ្លូវ ទៅបុកម៉ូតូជនរងគ្រោះដែលបើកចេញពីផ្លូវគ្រោះក្រហមភូមិឆ្នែងក្នុងពេញមួយទំហឹងបណ្ដាលអោយគាត់រង់របួសធ្ងន់មិនដឹងថា វាសនាយ៉ាងណានោះទេ។
ប្រភពព័ត៌មានពីមន្ត្រីប៉ូលីស បានឲ្យដឹងដែរថា ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ អែម ម៉ារ៉ា ភេទស្រីអាយុ១៥ឆ្នាំ មានទីលំនៅភូមិឆ្នែងក្នុង ឃុំ ស្រែខ្ទម ស្រុកកែវសីមាបច្ចុប្បន្នត្រូវបាន ក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ចំណែករថយន្តបង្ករត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការស្រុកកែវសីមាដើម្បីដោះស្រាយ។
ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិ៧៦នេះបានសូមណូមពរដល់អ្នកបើកបររថយន្តដឹកទំនិញធំៗមេត្តាកុំបើកលឿនៗពេកហើយក៍សំណូមពរផងដែរដល់សមត្តកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជួយបង្ក្រាបរថយន្តដែលបើកលឿនៗផង៕
មតិយោបល់