បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឆក់ចរន្តអគ្គិសនីស្លាប់មនុស្សម្នាក់ ជនរងគ្រោះឈ្មោះ សុគន្ធា សំអុល ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ជនរងគ្រោះបានយកម៉ូទ័រភ្លើងនិងពង្រាយខ្សែលួសភ្ជាប់ចរន្ត ដើម្បីឆក់សត្វកណ្តុរ ចំងាយពីផ្ទះប្រមាណ២០០ម៉ែត្រ តែមិនបានប្រយ័ត្នបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ ។
ឆ្លងតាមការត្រួតពិនិត្យរបស់កម្លាំងនគរបាលប៉ុស្តិ៍ និងគ្រូពេទ្យជំនាញបានធ្វើការសន្និដ្ឋានបានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ចរន្តអគ្គិសនីស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសព ទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់