ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនដឹកជញ្ជូន HC មួយគ្រឿង បើករេចង្កូតបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

កំពង់ឆ្នាំង: នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៧៣-៧៤ ចំណុចស្ពានអូសណ្តាន់ ស្ថិតក្នុងភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ដំណើររឿង៖ ដោយរថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5742 សឺមីរ៉ឺម៉ក ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ 4A-0084 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ (ក្រុមហ៊ុនដឹកជញ្ជូន HC) បើកបរពីទិសខាងត្ប្ងងទៅជើងក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចខាងលើ ក៏បានរេចង្កូតទៅបុកម៉ូតូ១គឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IH-2330 បើកបរដោយឈ្មោះ ឯល រ៉ូយ៉ា ភេទប្រុស មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ក្នុងដំណើរច្រាសទិសគ្នា បណ្តាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូបានស្លាប់ ភ្លាមៗនៅហ្នឹងកន្លែង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងវាស់វែង យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់