បើសិនចង់ធ្វើការលាងសម្អាតសារជាតិពុលចេញពីរាងកាយ មិនចាំបាច់ត្រូវទ្រាំបរិភោគបន្លែរហូតនាំឱ្យរាករូសនោះទេ ព្រោះផ្លែឈើប្រភេទខ្លះ ក៏មានប្រសិទ្ធភាពជួយលាងសម្អាតសារជាតិពុលដល់យើងបានយ៉ាងល្អដូច គ្នា។
ផ្លែប៉ោម
ជាប្រភេទផ្លែឈើល្អបំផុត សម្រាប់ការកម្ចាត់កាកសំណល់ចេញពីរាងកាយ ពីព្រោះផ្លែប៉ោមមានសារជាតិ “ភែកធីន” ដែលជាសារធាតុពិសេសម្យ៉ាង ក្នុងការជួយកម្ចាត់សារជាតិពុលចោល និងក្រៅពីនេះ វាមានគុណសម្បត្តិការពារមិនឱ្យប្រូតេអ៊ីនក្នុងពោះវៀនកើតការ ផ្អូមរលួយទៀតផង។ សម្រាប់អ្នកបរិភោគផ្លែប៉ោមជាប់ជាប្រចាំ មិនចាំបាច់ភ័យខ្លាចថាកើតមានមីក្រុបក្នុងពោះវៀនឡើយ។
យោងទៅតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ផ្លែប៉ោមជាប្រភេទផ្លែឈើដែលមានកាកសរសៃខ្ពស់ ហេតុដូច្នេះហើយទើបវាអាចធ្វើការលាងសម្អាតវត្ថុកខ្វក់ក្នុង ពោះវៀនបានយ៉ាងល្អ និងលើសពីនេះទៀត នៅជួយឱ្យថ្លើម និងប្រព័ន្ធរំលាយអាហារធ្វើការងារបានប្រសើរឡើង។
ទំពាំងបាយជូរ
ទំពាំងបាយជូរមានសារជាតិលាងសម្អាតដល់ស្បែក ថ្លើម ពោះវៀន និងគ្រលៀន។ ជាមួយគ្នា សារជាតិក្នុងផ្លែទំពាំងបាយជូរនៅមានគុណសម្បត្តិ ដែលផ្ដល់ផលប្រយោជន៍ដល់រាងកាយជាច្រើនទៀត ដូចជាគ្រប់គ្រងទឹកសំបោរដែលហូរចេញមកពីសន្ទះរំអិលផ្សេងៗក្នុង រាងកាយ ផ្ដល់ថាមពលខ្ពស់ សម្បូរទៅដោយអំបិលរ៉ែជំនួសឈាម និងពង្រីកកោសិកាក្នុងរាងកាយ។
ម្នាស់
អង់ស៊ីម (ប្រូតេអ៊ីន) ដែលមាននៅក្នុងម្នាស់ច្រើន នឹងជួយធ្វើឱ្យការធ្វើការងាររបស់អាស៊ីដអំបិល (Hydrochloric) ក្នុងក្រពះ ល្អប្រសើរឡើង និងធ្វើឱ្យកាកសំណល់ដែលជាប្រូតេអ៊ីនរំលាយខ្លួនបានឆាប់រហ័ស ទើបរាងកាយកម្ចាត់កាកសំណល់ទៅបានល្អ។
ក្រៅពីនេះ ម្នាស់ជាប្រភេទឱសថជួយបំបាត់អាការរលាកក្នុងផ្លូវរំលាយអាហារ ជួយជួសជុលផ្នែកខូចខាតផ្សេងៗ ជួយក្នុងការធ្វើការងាររបស់ក្រពេញគ្មានរន្ធ និងជួយកម្ចាត់ទឹកសំបោរ។
ល្ហុង និងស្វាយ
ផ្លែឈើទាំងពីរប្រភេទនេះមានគុណសម្បត្តិប្រហាក់ ប្រហែលគ្នា គឺមានអង់ស៊ីមម្យ៉ាងឈ្មោះ”Papen” ដែលមានលក្ខណៈស្រដៀងគ្នាជាមួយនឹងទឹករំលាយក្នុងក្រពះអាហារ។ សារជាតិទាំងនេះបានជួយជំរុញឲ្យកាកសំណល់ប្រភេទប្រូតេអ៊ីនបំបែក ខ្លួនឆាប់រហ័ស។ ក្រៅពីនេះ វានៅមានកាកសរសៃខ្ពស់ ធ្វើឲ្យប្រព័ន្ធបញ្ចេញចោល ធ្វើការងារបានល្អ ពោះវៀនក៏ស្អាត។
អ្នកដែលមានអារម្មណ៍ឆាប់ភ័យតក់ស្លុត និងមើលបញ្ហាផ្សេងៗលើផ្លូវអាក្រក់ច្រើន គួរបរិភោគល្ហុងឱ្យបានច្រើនឡើង ព្រោះគេមានជំនឿថា ល្ហុងអាចកាត់បន្ថយអាការទុក្ខសោកផ្នែកផ្លូវអារម្មណ៍បានមួយ កម្រិត។
ឪឡឹក
ឪឡឹកជួយលាងសម្អាតសារជាតិពុល ដោយបញ្ចេញមកជាមួយទឹកនោម។ សម្បកឪឡឹកសម្បូរទៅដោយ (ក្លរ៉ូហ្វីល) ចំណែកគ្រាប់ក៏មានវីតាមីនខ្ពស់។
បើសិនបានបរិភោគទឹក ដែលចម្រាញ់ពីសម្បកឪឡឹកមុនបរិភោគសាច់របស់វាប្រមាណកន្លះម៉ោង នឹងបានទទួលសារប្រយោជន៍យ៉ាងច្រើន ជាពិសេសវានៅអាចជួយព្យាបាលដំបៅក្នុងក្រពះ និងជួយកាត់បន្ថយជំងឺលើសឈាមទៀតផង៕
មតិយោបល់