ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាប្រើកាបិតកាប់ បណ្ដាលឲ្យរងរបួស

កោះកុង: នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទីយប់ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិត) ចំណុចថ្មពាង ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ គួ បូរី ភេទប្រុស អាយុ ៣១ឆ្នាំ មានស្រុកកំណើត ភូមិថ្មដា ឃុំថ្មដា ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានកាប់ទៅលើឈ្មោះ អោម អឿន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ចំណុចកើតហេតុខាងលើ បណ្តាលឲ្យរងរបួសក្បាល និង ខ្នង ។

ករណីនេះជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះកុង ចំណែកជនរងគ្រោះ បានបញ្ជូនទៅប៉ុស្តិ៍សុខភាពឃុំជ្រោយប្រស់ ដើម្បីព្យាបាលរបួស៕

មតិយោបល់