ប្រសិនបើអ្នកជានារីដែលមិនធ្លាប់រួមភេទសោះនៅពេលដែលអ្នករៀបការរួចអ្នកនឹងមានការបារម្ភខ្លះៗ អំពីអ្វីដែលនឹងកើតមានឡើងនៅក្នុងយប់ផ្សំដំណេកនោះ។ នេះជារបៀបនិងដំបូន្មានមួយចំនួនដើម្បីជួយអ្វីៗ ឲ្យដំណើរការទៅដោយរលូន។
-ទំនាក់ទំនងយ៉ាងម៉េចមុនដល់យប់ផ្សំដំណេក៖ សូមយកពេលបន្តិចសួរទៅកាន់អ្នកដែលជាប្តី ឬប្រពន្ធរបស់អ្នកនាពេលអនាគតថាតើអ្នកនឹងមាន អារម្មណ៍ភ័យខ្លាចអំពីអ្វីក្នុងយប់ផ្សំដំណេកឬទេ? គាត់នឹងត្រូវបានបន្ធូរអារម្មណ៍ក្នុងការមានឱកាសនិយាយ អំពីរឿងនោះ។សូមនិយាយអំពីអ្វីដែលអ្នកសង្ឃឹមទុក និងអ្វីដែលអ្នកខ្លាច។ ប្រសិនបើដៃគូរបស់អ្នកធ្លាប់មាន បទពិសោធន៍ក្នុងការរួមភេទ ឬអ្នកចង់ការពារពីការមានផ្ទៃពោះការនិយាយអំពីការរួមភេទដែលផ្តល់នូវ សុវត្ថិភាពគឺជារឿងសំខាន់។ អ្នកអាចប្រហែលជាចង់ជួបជាមួយអ្នកផ្តល់ប្រឹក្សា ឬនិយាយអំពីការរួមភេទ អំឡុងពេលមុននិងជិតរៀបការ។
ប្រសិនបើអ្នកនៅតែខ្លាចអំពីការលើកយកមកនិយាយអំពីប្រធានបទនៃ ការរួមភេទសូមតាមដាននូវការផ្តល់ជូនដូចខាងក្រោម ៖
ទំនាក់ទំនងយ៉ាងម៉េចអំឡុងពេលរួមភេទ៖ របៀបនៃការរួមភេទដែលសំខាន់បំផុតដើម្បីឲ្យបានការស្រលាញ់មួយ ដែលល្អបំផុត គឺរៀនអំពី អ្វីដែលគួរនិយាយក្នុងពេលនៅលើគ្រែ។ សម្រាប់ ការភ័យខ្លាចជាលើកដំបូង វាប្រហែលជារឿង ធម្មជាតិដែលអ្នកស្ថិតក្នុង ស្ថានភាពមួយស្ងប់ស្ងាត់ ការនិយាយរឿងអាក្រក់អាចជារឿងគួរឲ្យ ខ្លាច ទៅវិញ។ ព្យាយាមក្នុងការនិយាយថា មានអារម្មណ៍ស្រួល ឬគ្រាន់តែថ្ងូរ តិចៗនៅពេលដែលអ្នក ចូលចិត្តក្នុងស្ថានភាពណាមួយនោះ។ សូមសង្កេត ទៅលើអ្នកដែលជាដៃគូរបស់អ្នកផងដែរ ប្រសិន បើគេនៅតែស្ងាត់ អ្នកគួរ តែព្យាយាមធ្វើអ្វីដែលផ្សេងពីនេះ។ អ្នកអាចសួរបានថា តើស្រួលឬទេ? ឬ អ្វីផ្សេងទៀត។ អ្វីដែលសំខាន់ សូមនិយាយឡើងនៅពេលដែលអ្វីមួយ មិនមានអារម្មណ៍ថា ស្រួល។
ការរួមភេទ គឺអាច និងគួរតែផ្តល់ឲ្យអ្នក ទាំងពីរនូវការពេញចិត្តមួយ។ តើអ្នកនឹងមានការហូរឈាមឬ? វានឹងឈឺមែនទេ? នៅពេលដែលស្ត្រីបាត់នូវព្រហ្មចារីរបស់គេវានឹងអាចមាននូវការហូរឈាមតិចតួចនិងការឈឺចាប់។ ទោះជាយ៉ាងណាក៏ដោយវាមិនគួរប្រើរយៈពេលយូរពេកទេព្រោះវានឹងធ្វើឲ្យភ័យខ្លាចកាន់តែខ្លាំង។ ដើម្បីធ្វើឲ្យរឿងនេះមានភាពងាយស្រួលសូមប្រាកដថាអ្នកនឹងមានសកម្មភាពជាច្រើនដូចជាការ បំបោសអង្អែលឬអ្វីផ្សេងទៀតមុននឹងអ្នកដាក់បញ្ចូលនូវអាអូនតូចរបស់អ្នកចូលទៅក្នុងយោនីរបស់នាង។ តើគាត់នឹងអាចរក្សានៃការឡើងរឹងរបស់អាអូនតូចរបស់គាត់ដែរឬទេ? មានអ្វីកើតឡើងប្រសិនបើវាមិនអាចនោះ? កម្លាំងនៃយប់ផ្សំដំណេកអាចមានខ្លាំងសឹងតែគ្រប់បុរសទាំងអស់។
ប្រសិនបើវាមិនងើបឡើងព្យាយាម ផ្លាស់ប្តូរនូវអារម្មណ៍ផ្សេងទៀត។សូមចំណាយពេលក្នុងការថើប និងបំបោសអង្អែលឱ្យគ្នាទៅវិញទៅ មកដែលអាចថើបឬដោយការនិយាយអ្វីដែលទាក់ទងទៅនឹងការរៀបការការស្រលាញ់រវាងគ្នានិងគ្នា និងព្រឹត្តិការណ៍សំខាន់ៗរបស់អ្នក។ អ្វីដែលគួរចងចាំគឺថាការរួមភេទគឺមិនមែនគ្រាន់តែដាក់បញ្ចូលលិង្គ ទៅក្នុងយោនីរបស់ស្ត្រីនោះទេ។មានមធ្យោបាយជាច្រើនដែលបង្កើតឱ្យគ្នានិងគ្នាមានអារម្មណ៍ល្អដែល មិនតម្រូវឱ្យមានការឡើងរឹងនៃលិង្គ។ តើខ្ញុំនឹងមានអារម្មណ៍សុខស្រួលឬទេ? តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីផ្តល់ភាពអស្ចារ្យទៅកាន់ ប្តីឬប្រពន្ធរបស់ខ្ញុំ? ការរួមភេទក៏ដូចជារឿងដទៃទៀតដែរគឺត្រូវការអនុវត្ត។អ្នកហាក់ដូចជាញ៉េមញ៉ុមនិងមានអារម្មណ៍ថា មិនដឹងអី។សូមធ្វើវាយឺតៗនិងព្យាយាមស្តាប់ដៃគូរបស់អ្នក។សូមស្វែងរកថាអ្វីដែលជាអារម្មណ៍ស្រួល និងអ្វីដែលជាមិនមែននោះ។ដូច្នេះសូមកុំខ្លាចក្នុងការសាកសួរ៕
មតិយោបល់