ព័ត៌មានជាតិ

ស្លុតណាស់! យុវជនម្នាក់ ត្រូវរថយន្តធុនធំ បុកកិនស្លាប់យ៉ាងរន្ធត់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង បណ្ដាលឲ្យបុរសម្នាក់ ដេកស្លាប់នៅក្រោមកង់រថយន្តធុនធំយ៉ាងអាណោចអធម័ គួរឲ្យតក់ស្លុត។

ហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ នៅមុខសាលាខេត្តកំពង់ឆ្នាំង លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៩០- ៩១ ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីណូ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-0007 ធ្វើដំណើរពីលិចទៅកើត បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនបាត់ ពេលបង្កហេតុរួច)។ លុះមកដល់ចំណុចកើតហេតុ បានបុកកិនម៉ូតូម៉ាកនិច ពណ៌បាញ់ឌុក ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-9397 បើកបរដោយឈ្មោះ ទូចនម៉េងលី ភេទប្រុស អាយុ ២៣ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅឃុំស្វាយឃ្លាំង ខេត្តកំពង់ចាម ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក រង់ចាំធ្វើការស្រាវជ្រាវរកមុខជនបង្ក មកទទួលទោស ចំណែកសព បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់