ព័ត៌មានជាតិ

ស្រ្តីដៃឆើតឆក់មិនសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២១និង៥០នាទី ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច(លួចយកខ្សែក) នៅចំណុចរោងកម្មករ ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ គឹម ភក្ត្រ័ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ណាត សុខឃើយ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ខ្សែក០១ខ្សែទម្ងន់មួយតម្លឹងកន្លះ ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងទិញបាយ និងម្ហូប នៅចំណុចខាងលើ ស្រាប់តែជនសង្ស័យជាកម្មករសំណង់ដូចគ្នា មកជិតជនរងគ្រោះ បានធ្វើសកម្មភាពឆក់យកខ្សែក ពីជនរងគ្រោះ តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ ស្រែកថាចោរៗ រួចនាំគ្នាចាប់បានជនសង្ស័យខាងលើ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់