សៀមរាប៖ ខេត្តសៀមរាបតំបន់ប្រាសាទអង្គរ បានរៀបចំដ៏មហោឡារឹកអបអរសារទរការទទួលបាននូវជ័យលាភីដ៏អស្ចារ្យ មួយឈ្មោះថា Trip Advisor Eward ឆ្នាំ២០១៥ ដែលទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរទេសចរណ៍ពិភពលោកបានវាយតម្លៃថាតំបន់ប្រាសាទ អង្គរគឺជាក្រុងគោលដៅទេសចរណ៍ ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី និងក្លាយជាគោលដៅ ទេសចរណ៍លំដាប់លេខ២ នៅលើពិភពលោកក្នុងការវាយតម្លៃ ឆ្នាំ២០១៥នេះ។សូមបញ្ជាក់ថា Trip Advisor Eward ជាឈ្មោះគេហទំព័រដ៏ធំជាងគេបំផុតនៅលើពិភពលោកដែល ប្រឹក្សាយោបល់លើការធ្វើដំណើរទេសចរដ៏មានឥទ្ធិពលនិងជំនឿទុកចិត្តដល់ភ្ញៀវទេសចរសំរាប់ការ សំរេចចិត្តធ្វើដំណើរទៅកាន់គោលដៅទេសចរណីឬប្រទេសណាមួយលើពិភពលោក។ ពិធីប្រគល់និងទទួលជ័យលាភីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកថោង ខុនរដ្ឋមន្ត្រីក្រសួង ទេសចរណ៍រួមទាំងអាជ្ញាធរខេត្តសៀមរាបនិងតំណាងអាជ្ញាធរអប្សរា អាជីវករ សមាគមន៍ទីភ្នាក់ងារក្នុង វិស័យទេសចរ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនរូប។ ជ័យលាភីនេះត្រូវបានគេវាយតម្លៃប្រចាំឆ្នាំជ្រើសរើសតាម មតិយោបល់ពីភ្ញៀវទេសចរពិភពលោក តាមរយៈអនឡាញដែលចាត់់ទុកខេត្តសៀមរាបជាគោលដៅទេសចរយ៉ាងទូលំទូលាយក្នុងលំដាប់ពិភពលោក។ កេរ្តិ៍ឈ្មោះខេត្តសៀមរាបអង្គរកាន់តែល្បីនិងទទួលស្គាល់ពេញពិភពលោក។ លោកថោង ខុនបានចាប់អារម្មណ៍ថា យើងទទួលបានរង្វាន់ដ៏វិសេសវិសាលនេះដោយសារមានការខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្មរបស់ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរាកងកំលាំងប្រដាប់អាវុធគ្រប់កំរិតផ្នែកឯកជននិងភាគីពាក់ព័ន្ធព្រមទាំងប្រជាជនទួទាំងប្រទេស។ក្នុងន័យនេះសូមផ្ទេរជូនរង្វាន់នេះដល់រាជរដ្ឋាភិបាលស្ថាប័នពាក់ព័ន្ធទាំងអស់និងប្រជាពលរដ្ឋ។ ដោយឡែកទីក្រុងសៀមរាបអង្គរមានប្រជាជន២៥ម៉ឺននាក់។ជារៀងរាល់ថ្ងៃទីក្រុងសៀមរាបអង្គរទទួលទេសចរអន្តរជាតិពី៧ពាន់នាក់ទៅ១ម៉ឹននាក់ និងទេសចរជាតិជាច្រើនម៉ឺននាក់។ក្នុងបរិការនេះវិស័យទេសចរដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតចំណូលជាតិយ៉ាងសំខាន់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការបង្កើតការងារសង្គមជូនប្រជាពលរដ្ឋ។លោកស្រី lily cheng ប្រធានភ្នាក់ងារប្រឹក្សាយោបល់ Trip Advisor Eward ទទួលតំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា ទីភ្នាក់ងារប្រឹក្សាយោបល់បានវាយតំលៃត្រឹមត្រូវក្នុងការប្រគល់ រង្វាន់ជ័យលាភី គោលដៅទេសចរណ៍ចំណាត់ថ្នាក់លេខ១នៅតំបន់អាស៊ីជូនខេត្តសៀមរាបអង្គរនេះ។គួរបញ្ជាក់ថា តំបន់ប្រាសាទអង្គរជាប៉ូលទេសចរណ៍មួយដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាប្រមាណ៥០ភាគរយនៃភ្ញៀវទេសចរសរុបក្នុងមួយឆ្នាំៗ៕
ព័ត៌មានជាតិ
មតិយោបល់