ព័ត៌មានជាតិ

ខណៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់ម្នាក់នៅខណ្ឌដង្កោ!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធុនធំ បានបុកជាមួយនឹងម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល៤រសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកម្រៀង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេកPost News Media ផងដែរ៕

មតិយោបល់