ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលបុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុកបសេដ្ឋ

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូ កាលពី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩នឹង៥០នាទី ស្ថិតនៅលើផ្លូវក្រាលកៅស៊ូពីផ្សារស្លាបលែង ទៅឃុំទួលសាលា ចំណុចភូមិទួល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពពីមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកហ៊ីយយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2X-2434 អ្នកបើកបរគេចខ្លួនបាត់ដោយបើកបរពីទិសខាងលិចទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានទៅបុកជាមួយម៉ូតូនៅខាងស្តាំដៃម៉ូតូបញ្ចា្រស់ទិសគ្នា ម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1N-9865 បើកបរដោយឈ្មោះ ប៊ូ ប៊ុនណាក់ ភេទប្រុស អាយុ៤១ឆ្នាំ មានមួកសុវត្ថិភាពនៅភូមិទួល ឃុំស្វាយរំពារ (ស្លាប់នៅនិងកន្លែងកើតហេតុ)។

ប្រភពដដែលបន្តថា សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវត្ថុតាងទាំងម៉ូតូនិងរថយន្តខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ៕

មតិយោបល់