ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយនឹងអាមេរិក ចាប់ពីថ្ងៃទី២៤ខែកុម្ភៈ ដល់ថ្ងៃទី១៨ខែមករា ឆ្នាំ ២០១៤។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ សមយុទ្ធយោធា ប្រចាំឆ្នាំនេះនឹងចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមករា ខាង មុខនេះ បើទោះបី ជាប្រទេសកូរ៉េខាងជើងតវ៉ា ឲ្យបញ្ឈប់ក៏ដោយ។
អ្នកនាំពាក្យ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមានមួយថា កងកម្លាំងរួមរវាងប្រទេសកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក នឹងដឹកនាំធ្វើសមយុទ្ធ យោធាតាមប្រព័ន្ធកុំព្យូទ័រមានឈ្មោះថា “Key Resolve” ហើយវា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៤។
អ្នកនាំពាក្យ បានបន្តទៀតថា នេះជាសមយុទ្ធប្រចាំដើមឆ្នាំរវាងសម្ព័ន្ធមិត្តភាពទាំងពីរក្នុងន័យ ការពារ ធម្មជាតិ ព្រមទាំងបង្កើនកិច្ចការពារ រវាងកង កម្លាំងរួមនៃមហាមិត្តទាំងពីរ។ កងកម្លាំង ទាំងសងខាង ប្រមាណ ៥.២០០នាក់នឹងត្រូវចូលរួមក្នុងសមយុទ្ធ ហើយច្រើនជាងឆ្នាំមុនដែល មានតែកងកម្លាំង ៣.៥០០នាក់ប៉ុណ្ណោះចូលរួម៕
មតិយោបល់