ព័ត៌មានជាតិ

ក្របួចព្រហ្មចារីក្មេងស្រីម្នាក់ យកមកឆីបានសម្រេច នៅគុម្ពចេក

ភ្នំពេញ: កម្លាំងនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួន បុរសល្មោភកាមម្នាក់ក្រោយពីឪពុកម្តាយក្មេងស្រីរងគ្រោះ បានរត់ទៅប្តឹង ដោយសារជននេះ បានចាប់អូសដៃក្មេងស្រីរងគ្រោះទៅចាប់រំលោភបានសម្រេច នៅគុម្ពចេកក្រោយផ្ទះប្រជាពលរដ្ឋ កាល​ពី​រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យល្មោភកាមរូបនេះមានឈ្មោះ និត អាយុប្រហែល២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នករស់នៅក្នុងភូមិជាមួយជនរងគ្រោះ ដោយឡែកក្មេងស្រីរងគ្រោះឈ្មោះ ផ ផ ន អាយុ ៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ផ្ទះគ្មានលេខ ក្រុម៣ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មន្រ្តីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង ១៥:៤៥នាទីក្មេងស្រីរងគ្រោះត្រូវបានម្តាយប្រើឲ្យទៅហៅបងប្រុសជីដូនមួយដែលកំពុងដើរលេងក្នុងភូមិ។ ឮដូចនេះ ក្មេងស្រីរងគ្រោះបានទៅដើររកបងប្រុសជីដូនមួយ ពេលបានជួបហើយក៏បបួលមកផ្ទះតែបងប្រុសបានប្រាប់ថា ឲ្យទៅមុនទៅហើយក្មេងស្រីរងគ្រោះក៏មកមុន ពេលដើរបានពាក់កណ្តាលផ្លូវស្រាប់តែលេចជនសង្ស័យខាងលើ​ ​ខណៈនោះ​ជនសង្ស័យបានធ្វើសកម្មភាពខ្ទប់មាត់ក្មេងស្រីហើយអូសទៅក្នុងគុម្ពចេក(ក្រោយផ្ទះប្រជាពលរដ្ឋ)រួចធ្វើសកម្មភាពរំលោភរហូតបានសំរេចតែម្តង។

បើតាមមន្រ្តីនគរបាល ជននេះក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួនពីចៅក្រមផងដែរពីបទរំលោភក្មេងស្រីមិនទាន់គ្រប់អាយុនាពេលកន្លងទៅផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចមូលដ្ឋានកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

RAP

photo_2016-06-05_06-40-03

photo_2016-06-05_06-40-01

មតិយោបល់