ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៣នាក់ បន្ទាប់ពីរថយន្តបុកបន្តគ្នា នៅស្រុកជីក្រែង

សៀមរាប: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ត្រង់ចំណុចមុខតូបលក់ដូរឈ្មោះ អាណា ឌីឌី ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែត្រ ២៤៨–២៤៩ លើផ្លូវជាតិលេខ ៦ ។

លោកវរសេនីយ៍ទោ តាំង លីហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងបានឲ្យដឹងថា : មានករណីគ្រោះថ្នាក់ចរាចរណ៍រមួយវាងរថយន្តម៉ាក SSANGYONG ឆ្នាំ១៩៩៥ ស្លាកលេខភ្នំពេញ 2G- 2807 ប្រភេទដឹកអ្នកដំណើរ ពណ៌បៃតង បើកបរដោយឈ្មោះ ឃិត រ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិថ្នល់ កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យដឹកមនុស្សចំនួន ០២នាក់ :

១. ឈ្មោះ សិត ពៅ ភេទប្រុស អាយុ ៣០ឆ្នាំមាន ទីលំនៅភូមិតានី ឃុំព្រៃជ្រុះ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

២. ឈ្មោះ ណុំ សុខពៅ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំខ្សាន្ត ខេត្តព្រះវិហា ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យបានបុករថយន្តម៉ាក FUSO ឆ្នាំផលិត១៩៩៧ ពាក់ស្លាកលេខចង្កូតស្តាំ PP-2157 ប្រភេទដឹកទំនិញធុនធំ ពណ៌ទឹកប្រាក់ ចំពីក្រោយ ( អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បណ្តាលឲ្យអ្នកបេីកបររថយន្ត SSANGYONG និងអ្នករួមដំណើររងរបួស ហើយខូចខាតរថយន្តចំនួន ០២គ្រឿង ( ធ្ងន់ចំនួន ០១គ្រឿង និងស្រាលចំនួន០១គ្រឿង ) ។ ចំណែកអ្នកបើករថយន្តធំបានគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។ចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តន៍តាមនិតិវិធីបន្ត៕

 

មតិយោបល់