ព័ត៌មានជាតិ

លេច​ឮ​ពាក្យ​ច​ចា​អារាម​ថា Galaxy S5 មាន​មុខងារ​ស្កេន​ដោយ​ប្រើ​ភ្នែក

​ពាក្យ​ច​ចាម​រាម​បានចាប់ផ្តើម​ផ្សព្វផ្សាយ​ពេល​បណ្តោញ​អ៊ីនធើណេត ចំពោះ​ការ​ជិត​មក​ដល់​នៃ​ស្មា​ត​ហ្វូន Galaxy S5 របស់​ក្រុមហ៊ុន Samsung ដែល​ត្រូវ​បំពាក់​មក​ជាមួយ​នូវ​មុខងារ​ពិសេស​ក្នុងការ​ស្កេន​ដោយ​ប្រើ​ភ្នែក​ដើម្បី​ដោះ​សោរ​ជំនួស​ការប្រើប្រាស់​ស្នាម​ក្រយៅដៃ​។ ជាមួយគ្នា​នេះ​ផង​ដែល Galaxy S5 បាន​បំពាក់​នូវ​អេក្រង់​ប្រភេទ Quad HD ដែល​ធ្វើឲ្យ​វា​ក្លាយទៅជា​ទូរស័ព្ទ​ដៃដំបូង​គេ​នៅក្នុង​ពិភពលោក​ដែល​មាន​ទំហំ​ភិ​ច​ស៊ែ​ល​ធំ​ជាង Ipad ។ តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បានឲ្យដឹងថា អេក្រង​ប្រភេទ QHD នេះ​មាន resolution ដល់​ទៅ ២,៥៦០ X ១,៤៤០ ដូចគ្នា​ទៅ​នឹង​ផលិតផល​របស់ iMac ដែល​មាន​ទំហំ ២៧ អ៊ី​ញ​។ មិនតែប៉ុណ្ណោះ Galaxy S5 ត្រូវ​បាន​គ្រប់​ដណ្តប​ដោយ​សំបក​ប្លា​ស្ទិក​ជា​លក្ខណៈ​ស្តងដា និង​កំណែទម្រង់​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ឡើង​ពី​លោហៈធាតុ​មាន​គុណភាព​ខ្ពស់​។ Galaxy S5 ត្រូវ​បាន​ឆ្លងកាត់​ការ​រចនា​ដោយ​យកចិត្តទុកដាក់​បំផុត ដែល​គេ​ចាត់ទុកថា​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន Samsung​។ សូម្បី​តែ​កាលបរិច្ឆេទ​នៃ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​នៅលើ​បណ្តោញ​អ៊ីធើ​ណេត​មុនពេល​ចាប់ផ្តើម​ពិប្រាកដក៏​មិនទាន់បា​ន​ប្រកាស​ដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/GalaxyS53_zps3199b517.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/GalaxyS51_zpsf02aa156.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/GalaxyS52_zps4bd1885e.jpg

មតិយោបល់