ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបុកម៉ូតូរ៉ឺម៉កពីក្រោយ ឆក់យកជីវិតយុវជនម្នាក់ យ៉ាងអាណោចអាធ័មលើផ្លូវជាតិលេខ៤

កំពង់ស្ពឺ: នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៨-៨៩ មានរថយន្ត ១គ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីកើតទៅលិចដល់ចំណុចខាងលើបុកពីក្រោយម៉ូតូ ១គ្រឿង ម៉ាក វ៉េវ សណ្តោងរ៉ឺម៉ក់ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខុម ម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ (ស្លាប់) នៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ឌុបឈ្មោះ ណាត វ៉ាន់ណេត ភេទប្រុស អាយុ ១៩ឆ្នាំ (រងរបួសធ្ងន់) នៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច(មិនពាក់មួកសុវត្ថិភាព និងមិនបំពាក់កញ្ចក់មើលក្រោយ)ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតម៉ូតូរ៉ឺម៉ក។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក និងស្វែងរករថយន្តបង្ក ដើម្បីយកមកដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់