សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទី នៅត្រង់ចំណុចផ្លូវបំបែកជាបួនតានី ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប លើផ្លូវជាតិលេខ៦៧ ។
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-2637 អ្នកបើកបរឈ្មោះ ទិត សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប អ្នករួមដំណើរឈ្មោះ ស្រ៊ុន ជីវន្ត ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប បើកបរមានទិសដៅពី ត្បូងទៅជើង បានបុកនឹងម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1S-6597 អ្នកបើកបរឈ្មោះ មាស ម៉ាលីស ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិស្នោ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប អ្នករួមដំណើរឈ្មោះ តេ បារាំង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្នោ ឃុំល្វា
ស្រុកពួក ខេតសៀមរាប បើកបរមាន ទិសដៅពីកើតទៅលិច (កំពុងឆ្លងផ្លូវ) និងម៉ូតូសណ្តោងរឺម៉ក ម៉ាក ហុងដាវេវ
ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខព្រះវិហារ 1B-3650 អ្នកបើកបរឈ្មោះ ឈុន ឆោ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបន្ទាយចាស់ ឃុំប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកបរមានទិសដៅ ជើងទៅត្បូង ។
ក្នុងហេតុការណ៍នេះគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យរងរបួសមនុស្សធ្ងន់ចំនួន០២នាក់ និងស្រាលម្នាក់ :
១.ឈ្មោះ មាស ម៉ាលីស ភេទ ស្រី (ធ្ងន់)
២.ឈ្មោះ តេ បារាំង ភេទ ប្រុស (ធ្ងន់)
៣.ឈ្មោះ ឈុន ឆោ ភេទ ប្រុស (ស្រាល)។
ខូចខាតម៉ូតូចំនួន ០២គ្រឿង ( ធ្ងន់) និង រថយន្ត ០១ គ្រឿង (ធ្ងន់ )។
សមត្ថកិច្ចបានអោយដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺអ្នកបើកបររថយន្តពាក់ស្លាកលេខ 3A-2637 បើកបរក្នុងល្បឿនលឿន និងមិនគោរពសិទ្ធអាទិភាព ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកវត្ថុតាងសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋានស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕







មតិយោបល់