ក្រុមហ៊ុននេះគ្រោងសាកល្បងវ៉ាក់សាំងកូវីដ-១៩ លេីកុមារប្រហែល ៦.៧៥០នាក់នៅក្នុងអាមេរិក និងកាណាដា។
នាយកប្រតិបត្តិក្រុមហ៊ុន ឱសថ ម៉ូឌឺនណា (Moderna) បាននិយាយថា «ការសាកល្បងវ៉ាក់សាំងកូវីដ-១៩ លេីកុមារនឹងជួយឲ្យយេីងអាចវាយតម្លៃពីសុវត្ថិភាព និងភាពស៊ាំនៃវ៉ាក់សាំងរបស់យើងនៅក្នុងចំណោមមនុស្សវ័យក្មេង»។

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងមនុស្សវ័យក្មេងត្រូវបានគេមើលឃើញថាមានសារៈសំខាន់ដេីម្បីទទួលបានភាពស៊ាំគ្រប់គ្រាន់ក្នុងចំណោមពលរដ្ឋសរុបដែលចាំបាច់ដើម្បីបញ្ឈប់ការឆ្លងរាតត្បាតរបស់វីរុសនេះ។

ថ្វីបេីហានិភ័យដែលកុមារនឹងធ្លាក់ខ្លួនឈឺធ្ងន់ដោយសារវីរុសកូវីដ-១៩ មានកម្រិតតិចតួចជាងមនុស្សពេញវ័យក៏ដោយ ក៏ក្រុមកុមារអាចចម្លងវីរុសនេះទៅអ្នកដទៃបាន។
កន្លងមក កុមារភាគច្រេីនដែលបានឆ្លងវីរុសកូវីដ-១៩ មានចេញរោគសញ្ញាតិចតួច ឬមិនមានរោគសញ្ញាអ្វីទាំងអស់។
មន្ត្រីអប់រំនិងគ្រូបង្រៀននៅទូទាំងសហរដ្ឋអាមេរិកកំពុងរងសម្ពាធឲ្យបើកសាលារៀនពេញលេញឡើងវិញឲ្យបានកាន់តែឆាប់ ប៉ុន្តែពួកគេជាច្រើននិយាយថា ពួកគេត្រូវការថ្នាក់រៀនដែលអាចគ្រប់គ្រងបាន ឬការសិក្សាផ្ទាល់ក្នុងថ្នាក់ដែលមានរយៈពេលខ្លី ដើម្បីអនុវត្តឲ្យបានពេញលេញតាមគោលការណ៍រក្សាគម្លាតពីគ្នាក្នុងគោលបំណងបង្ការការឆ្លងជំងឺកូវីដ១៩៕
គួរកត់សម្គាល់ថា ក្រុមហ៊ុន ម៉ូឌឺនណា (Moderna) គឺជាក្រុមហ៊ុនឱសថរបស់អាមេរិកដំបូងគេដែលសាកល្បងវ៉ាក់សាំងកូវីដ-១៩ លើទារក៕

មតិយោបល់