ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់! បុរសម្នាក់ត្រូវនគរបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួនករណីហិង្សាលើ..

កំពង់ឆ្នាំង: កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទីរសៀល នគរបាលក្រុងកំពង់ឆ្នាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡាង សឿន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវត្តថ្នល់ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ វាយទៅលើប្រពន្ធឈ្មោះ តាំង ឡេ ណា អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ/ឃុំ/ស្រុក ជាមួយគ្នានៅកន្លែងលក់គ្រឿងសំណង់ ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី៕

មតិយោបល់