ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ស៊ីធីឌី បើករេចង្កូតធ្លាក់ផ្លូវខ្លួនឯង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉េត្រ១៦៩ និង១៧០ ស្ថិតនៅភូមិតាពៅ ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តបង្ករថយន្តម៉ាក NISSAN ក្បាលពណ៌សរសណ្តោងទូ ស្លាកលេខព្រះសីហនុ 4A-0089 របស់ក្រុមហ៊ុនស៊ីធីឌី អ្នកបើកបរដោយឈ្មោះ ម៉ៅ សំអាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកបរ មានទីលំនៅភូមិរការជង្លឹង ឃុំជង្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមការឲ្យដឹងពីសមត្ថកិច្ចថា រថយន្តខាងលើបើកបរមកដល់ចំណុចកើតហេតុប្រហែលតៃកុងងោកមួយភាំង រថយន្តរេចង្កូតធ្លាក់ទៅខាងស្តាំដៃ ប៉ុន្តែមិនបណ្តាលឲ្យប៉ះពាល់ដល់អ្នកធ្វើចរាចរណ៍ឡើយ។
បច្ចុប្បន្នរថយន្តត្រូវបានក្រុមហ៊ុនស្ទួចយកទៅជួសជុលនៅឯភ្នំពេញ៕
មតិយោបល់