មណ្ឌលគីរីៈ កម្លាំងសមត្ថកិច្ចដឹកនាំដោយ លោក កាន ពេញ អធិការក្រុងសែនមនោរម្យ ឆ្មក់ចូលឆែកឆេរទីតាំងមួយកន្លែងស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ កាលវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ទី១២ ខែសីហា ឆ្នាំ២០១៦ ជាលទ្ធផលបានឃាត់ជនជាតិវៀតណាម៥នាក់ ពាក់ព័ន្ធនឹងបទល្មើសថ្នាំញៀន និងឈើប្រណីតកែឆ្នៃ មួយចំនួនធំ។
ប្រតិបត្តិការនេះធ្វើឡើងដោយអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំដោយលោកសូ សុខវិទ្យា ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ម៉ី អាន ស្នងការរងទទួលផែនប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច។
បើតាមសំដីលោក កាន ពេញ បានប្រាប់ភ្នាក់ងារសារព័ត៌មានយើងឲ្យដឹងដែរថា មនុស្សទាំង៥នាក់ ដែលឃាត់ខ្លួននោះ លោកបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ចែងតាមផ្លូវច្បាប់៕
មតិយោបល់