ព័ត៌មានជាតិ

របើកស្បែកមុខចេញពីក្បាល ខណៈជិះម៉ូតូបុករថយន្តពេញទំហឹង (មានវិដេអូ)

បាតដំបង: បុរសម្នាក់បានស្លាប់បាត់ជីវិត ដោយរបើកស្បែកមុខចេញពីក្បាលយ៉ាងរន្ធត់បំផុត ខណ:រូបគាត់ជិះម៉ូតូក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងពេញទំហឹងកាលពីម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី១៣ សីហានេះ នៅត្រង់ចំណុចភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ នៅ លឹម អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូពីត្បូងមកជើងក្នុងបំណងទៅចម្ការ លុះមកដល់ចំណុចផ្លូវកែងក្នុងល្បឿនយ៉ាងលឿន ថែមទាំងស្រវឹងផងនោះ ក៏ជ្រុលចង្កូតទៅបុករថយន្តថៃពេញទំហឹង បណ្តាលឲ្យដាច់ផ្ទៃមុខ របើកចេញពីក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ចំណែកអ្នកបើកបរជាជនជាតិថៃ ឈ្មោះ សារាវុធ ខាំសិង(สาราวุธคำสิงห้)អាយុ២៨ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកសំពៅលូន ឃាត់ខ្លួនបានភ្លាៗ និងបញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរ និងរង់ចាំធ្វើការដោះស្រាយពេលក្រោយ។ សាកសពត្រូវបានក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពីសមត្ថកិច្ចចុះវាស់វែង៕

photo_2016-08-13_13-47-28

photo_2016-08-13_13-47-31

photo_2016-08-13_13-47-33

photo_2016-08-13_13-47-41

photo_2016-08-13_13-47-45

photo_2016-08-13_13-47-48

photo_2016-08-13_15-18-19

មតិយោបល់