ព័ត៌មានជាតិ

រថយន្តបើកបុកកង់ពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់

ភ្នំពេញៈ នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩និង១៥នាទី ត្រង់ចំណុចមុខឃ្វី កាហ្វេ លើផ្លូវបេតុង២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តនិងកង់ បណ្តាលអោយមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានភាគីកង់ជិះដោយឈ្មោះ ម៉ៅ ទីន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (អ្នកជិះស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែកភាគី រថយន្តម៉ាក NSSAN DLESLE ពណ៌ ខៀវ ពាក់ស្លាកលេខចង្កូតស្តាំ ភ្នំពេញ 1288 ( អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុបាត់) ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ រថយន្តនិងកង់ស្របទិសគ្នា ពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ រថយន្តបានបើក បុកកង់ចំពីក្រោយ មួយទំហឹងតែម្តង ។

បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ទៅអោយការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់