ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនារីរងគ្រោះ ក្នុងបន្ទប់ទឹកក្រោមផ្ទះ

ត្បូងឃ្មុំ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលប៉ុនប៉ងរំលោភសេពសន្ថវ: ជនរងគ្រោះក្នុងបន្ទប់ទឹក ត្រូវបានកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដោលជ្រុំ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានធ្វើការស្រាវជ្រាវ ស្វែងរក ចាប់ឃាត់ខ្លួន ។

ក្រោយពីមានអំពើប៉ុនប៉ងរំលោភសេពសន្ថវ: កើតឡើងលោកឧត្តម សេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលជំនាញ ធ្វើស្រាវជ្រាវតាមវិធានការជំនាញ ។

ជាលទ្ធផលជនសង្ស័យឈ្មោះ មី កូត ហៅ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួនក្រោយពីបានប៉ុនប៉ងរំលោភ ដោយប្រើកាំបិតចុងស្រួចគំរាមទៅលើនារីរងគ្រោះ អាយុ៣៣ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី ចំណុចបន្ទប់ទឹកក្រោមផ្ទះជនរងគ្រោះ ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ សួរចម្លើយ និងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់