ការសិក្សារស្រាវជ្រាវថ្មីមូនៅប្រទេសអ៊ីស្រាអែល ស្ត្រីដែលមានផ្ទៃពោះដែលបានចាក់វ៉ាក់សាងប្រឆាំងវីរុសកូរ៉ូណា (SARS-CoV-2 ឬ COVID-19)អាចការពារកូនក្នុងផ្ទៃពីការឆ្លងវីរុសនេះបាន។យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។
តាមការស្រាវជ្រាវ ដែលបានធ្វើកាលពីខែកុម្ភៈ អង្គបដិប្រាណ (antibody) គេបានរកឃើញស្ត្រី២០នាក់ដែលបានចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) ទាំង ០២ដូសក្នុងកំឡុងពេលត្រីមាសទី ៣ នៃការមានផ្ទៃពោះរបស់ពួកគេ បានគេរកឃើញនៅក្នុងខ្លួនទារក ដែលទើបនឹងកើតរបស់ពួកគេផងដែរ។ក្រុមអ្នកស្រាវជ្រាវបានអះអាងថា វាអាចបញ្ជូនទៅកាន់ទារក តាមរយៈសុករបស់ម្ដាយ។
យោងតាមការស្រាវជ្រាវខាងលើ គេអាចបញ្ជាក់បានថា ការចាក់វ៉ាក់សាំងលើស្ត្រីដែលបានផ្ទៃពោះ អាចការពារទាំម្ដាយនិងទារកពីការឆ្លងវីរុសcovid-19បាន។
គួរបញ្ជាក់ថា ការរកឃើញរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ហាដាស្សាហ៍ (Hadassah) នៅក្នុងទីក្រុង ហ្សេរុយសាឡឹម (Jerusalem) នៃប្រទេសអ៊ីស្រាអែល ត្រូវបានចុះផ្សាយនៅខែមីនានេះ នៅលើគេហទំព័រ ម៉េដអ័រស៊ីវ (medRxiv) ដែលជាសេវាកម្មផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណិត សម្រាប់អត្ថបទស្រាវជ្រាវ ដែលមិនបានបោះពុម្ពផ្សាយ និងត្រូវបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល នៅថ្ងៃអង្គារសប្ដាហ៍នេះ៕

មតិយោបល់