ព័ត៌មានជាតិ

ក្រុមបង្កហិង្សា៦នាក់ ប្រើពូថៅ និងកាំបិត ដេញកាប់បំផ្លាញម៉ូតូជនរងគ្រោះចំនួន០៣គ្រឿ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី នៅចំណុចលើផ្លូវហាយវេ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំធ្វើការឃាត់ខ្លួន ក្រុមក្មេងបង្កហិង្សាកាប់បំផ្លាញម៉ូតូ តាមដងផ្លូវបានចំនួន០៦នាក់ ស្រាវជ្រាវនិងអនុវត្តតាមផ្លូវច្បាប់ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២និង ២០នាទី នៅចំណុចបុរីត្នោតជួរ ក្រុម១៦ ភូមិ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាត ដោយចេតនា (កាប់បំផ្លាញម៉ូតូ) មួយកើតឡើង ដែលករណីនេះ បង្កដោយជនសង័្សយមិនស្គាល់ឈ្មោះ មានគ្នាប្រហែល១៥នាក់ បានធ្វើសកម្មភាពដោយ យកកំបិត និងពូថៅដេញកាប់ទៅជនរងគ្រោះ ដែលកំពុងជិះម៉ូតូលើដងផ្លូវ តែដោយសារជនរងគ្រោះ រត់គេចខ្លួនផុត នៅសល់តែម៉ូតូ ទើបក្រុមជនសង័្សយ កាប់បំផ្លាញម៉ូតូនោះចំនួន០៣គ្រឿង ដែលជារបស់ជនរងគ្រោះគឺ៖

១-ឈ្មោះ ថាន់ រ័ត្ន ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង។
២-ឈ្មោះ លី ហៀង ភេទប្រុស អា យុ១៨ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។
៣-ឈ្មោះ យ៉ន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំ បង។

នៅក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសង្កែ ឱ្យចាត់វិធានការតាមច្បាប់ចំពោះមុខសញ្ញានេះ ហើយផ្តើមពីបញ្ហានេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់បានពី មុខសញ្ញានេះ រហូតឈានទៅធ្វើការឃាត់ខ្លួនស្រាវជ្រាវ ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមយុវជនទាំង០៦នាក់ នេះបានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន១៥នាក់ ប្រដាប់ដោយ ពូថៅ និងកាំបិត បានធ្វើសកម្មភាពដេញវាយទៅលើក្រុមយុវជនខាងលើ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែដោយសារ យុវជនទាំងនោះ រត់គេចផុតនៅសល់តែម៉ូតូ ទើបក្រុមខ្លួនបានកាប់បំផ្លាញម៉ូតូទាំង០៣គ្រឿងនោះតែម្តង ។

មូលហេតុដែលពួកខ្លួនវាយបំផ្លាញម៉ូតូនេះ ដោយសារកន្លងទៅពួកខ្លួននិងក្រុមខាងម្ចាស់ម៉ូតូធ្លាប់បានឌឺដងដាក់គ្នា តាមដងផ្លូវ ដែលការឌឺដងនេះ បានផ្តើមទៅជាកំហឹង ហើយនៅថ្ងៃកើតហេតុក្រុមខ្លួនក៏ដោះស្រាយកំហឹងតាមបែបនេះតែម្តងទៅ ។

ជនសង្ស័យទាំង០៦នាក់ខាងលើ នគរបាលស្រុកបានកសាងសំណុំ រឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់