ព័ត៌មានជាតិ

គួដាក់ទោសបែបណា! រំលោភ សម្លាប់បាន៨ ម៉ោងត្រូវសមត្ថកិច្ចឃាត់ជាប់

កំពង់ស្ពឺ: នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨និង ៣០នាទី នៅចំណុចខ្នងប្រឡាយភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំព ង់ស្ពឺ បានប្រទះឃើញសាកសពស្រ្ដីម្នាក់មានឈ្មោះ ច ធ ភេទស្រី រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដេកស្លា ប់។

ក្រោយហេតុការ ណ៍ខាងលេី លោក ស ម សាមួន ស្នងការនគរបាល ខេត្ដ កំពង់ស្ពឺ បា នបញ្ជា កម្លាំងជំនាញពាក់ព័ន្ធ ចុះប្រតិបត្ដិការ ស្រាវជ្រាវ ដោ យសហការ ជាមួយសាក្សី និង ក្រុម គ្រួសារ ជនរងគ្រោះ បច្ចេកទេស កោសល្យ វិច្ឆ័យ គ្រូពេទ្យ ក្រុមបច្ចេកវិទ្យា រហូត កំណត់ បទល្មេីស ចរិតសកម្មភាពរបស់ជនល្មេី សជា មុខសញ្ញា បាន ។

កិច្ច ស្រាវជ្រាវ រហូតមកដល់វេលាម៉ោង ៤ និង ០០ នាទី ថៃ្ង ខែឆ្នាំដដែល កម្លាំងព្រហ្មទណ្ឌស្រុកសំរោ ង ទង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ប៉ិច ថន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅចំណុចតាមផ្លូវប្រឡាយច្បារមន ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បញ្ជូន មកអធិការដ្ឋាន នគរបាល ស្រុក សំរោងទង ។

ដោយការប្រឹងប្រែងនិងមានភាពល្អិតល្អន់នៅក្នុងការ ស្រាវជ្រាវ ជនសង្ស័យខាងលើបានឆ្លើយសារ ភាពថាខ្លួនពិតជាបានសម្លាប់ទៅលើជនរងគ្រោះពិ តប្រាកដមែន មូលហេតុមុនដំបូង ជនសង្ស័យបានធ្វេី សកម្មភាព ចាប់ រំលោភសេពសន្ថវ:ទៅលើជនរងគ្រោះ ដោយខ្លាចជនរងគ្រោះប្ដឹងគេឱ្យចាប់ខ្លួន គឺ ជនសង្ស័យ បានសំលាប់ជនរងគ្រោះតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បានកម្លាំងអធិការដ្ឋាននគរ បាលស្រុក កសាងសំណុំរឿង បញ្ជូន ទៅការិ យាល័យ ជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ដេី ម្បី ចំណាត់ការ បន្ត ៕

 

មតិយោបល់