កណ្ដាលៈ កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅនិងកន្លែងកើតហេតុ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីទ្បូម៉ែត្រលេខ៣៥ និង៣៦ ត្រង់ចំណុចភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ម៉ូតូបង្កម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AV-1223 បើកបរដោយឈ្មោះ ណុល ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រែកអន្ដេង ឃុំពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម ស្លាប់នៅនិងកន្លែងកើតហេតុ ដោយមានទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយនិងរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌សលាយស្លាទុំ ប្រភេទដឹកអ្នកដំណើរ ពាក់ផ្លាកលេខភ្នំពេញ3D-8279 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ដោយបើកបរនៅក្នុងទិសដៅពីត្បូងទៅជើង និងមានអ្នករួមដំណើរចំនួន៤១នាក់
តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុម៉ូតូមួយគ្រឿង រងការខូចខាតធ្ងន់ ចំណែករថយន្តខូចខាតស្រាលប៉ុណ្ណោះ រីឯសពវិញ បន្ទាប់ពីសមត្តកិច្ច ធ្វើការពិនិត្យរួច ក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នសម្ភារ ត្រូវបានសមត្ថកិច្ចយកមករក្សារទុក នៅអធិការនគរបាលស្រុក ដើម្បីរងចាំការដោះស្រាយគ្នា នៅពេលក្រោយ៕
មតិយោបល់